ក្រុមបាល់ទះនារីប៉ូឡូញ និងប្រេស៊ីល យកឈ្នះ ៨ប្រកួតជាប់គ្នា មិនទាន់ស្គាល់រសជាតិចាញ់សោះ ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League ដែលមានក្រុមមកពី ១៦ប្រទេសចូលរួម។
ឆ្លងកាត់ ៨ប្រកួតរួមមកឃើញថា ក្រុមបាល់ទះនារីប៉ូឡូញ ដែលដែលចាញ់សោះ។ ក្រុមលទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប៉ូឡូញ៖
- អ៊ីតាលី ០-៣ ប៉ូឡូញ (26–28, 23–25, 21–25)
- បារាំង ០-៣ ប៉ូឡូញ (20–25, 16–25, 17–25)
- ប៉ូឡូញ ៣-០ ហូឡង់ (25–20, 26–24, 25–18)
- ប៉ូឡូញ ៣-០ ជប៉ុន (26–24, 25–20, 25–23)
- ប៉ូឡូញ ៣-១ ស៊ែប៊ី (25–16, 23–25, 25–18, 25–22)
- កូរ៉េខាងត្បូង ០-៣ ប៉ូឡូញ (20–25, 20–25 ,10–25)
- អាល្លឺម៉ង់ ០-៣ ប៉ូឡូញ (23–25, 20–25, 21–25)
- ប៉ូឡូញ ៣-០ សហរដ្ឋអាមេរិក (29–27,25–22,20–25,25–23)
ឆ្លងកាត់ ៨ប្រកួតរួមមកឃើញថា ក្រុមបាល់ទះនារីប្រេស៊ីល ដែលដែលចាញ់សោះ។លទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖
- ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
- ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
- ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
- ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
- ប្រេស៊ីល ៣-២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)
- ប្រេស៊ីល ៣-១ ហូឡង់( 25–17, 20–25, 25–20, 25–18)
- ប្រេស៊ីល ៣-២ អ៊ីតាលី (26–24, 25–27, 18–25, 25–19, 15–10)
- ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17 )
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។ សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីរកក្រុមខ្លាំងចំនួន ៨ដើម្បីឡើងទៅវគ្គបន្ត វគ្គផ្ដាច់ព្រ័នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំឡើងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕