ក្រុមបាល់ទះនារីប្រេស៊ីល ជាក្រុមតែមួយគត់ដែលយកឈ្នះលើកគូប្រកួតចំនួន ៩ប្រកួតជាប់គ្នា មិនទាន់ស្គាល់រសជាតិចាញ់សោះ និងកំពុងកាន់កាប់តំណែងកំពូលតារាង ក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations League ដែលមានក្រុមមកពី ១៦ប្រទេសចូលរួម។
ឆ្លងកាត់ ៩ប្រកួតរួមមកឃើញថា ក្រុមបាល់ទះនារីប្រេស៊ីល មិនដែលចាញ់សោះ។ លទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖
ប្រកួតទី១៖ ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
ប្រកួតទី២៖ ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
ប្រកួតទី៣៖ ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
ប្រកួតទី៤៖ ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
ប្រកួតទី៥៖ ប្រេស៊ីល ៣-២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)
ប្រកួតទី៦៖ ប្រេស៊ីល ៣-១ ហូឡង់( 25–17, 20–25, 25–20, 25–18)
ប្រកួតទី៧៖ ប្រេស៊ីល ៣-២ អ៊ីតាលី (26–24, 25–27, 18–25, 25–19, 15–10)
ប្រកួតទី៨៖ ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17 )
ប្រកួតទី៩៖ ប្រេស៊ីល ៣-១ ប៉ូឡូញ (22–25, 25–17, 25–17, 25–16)
សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមបាល់ទះនារីប្រេស៊ីល នឹងត្រូវជួបក្រុមបាល់ទះនារីអាល្លឺម៉ង់ នៅថ្ងៃទី១៣ ខែមិថុនា នេះ វេលាម៉ោង ១៧:០០នាទីល្ងាច។
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះអន្តរជាតិ 2024 FIVB Volleyball Women’s Nations Leaguត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ មាន ១៦ប្រទេសចូលរួម ដោយបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។
សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីរកក្រុមខ្លាំងចំនួន ៨ដើម្បីឡើងទៅវគ្គបន្ត វគ្គផ្ដាច់ព្រ័នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំឡើងពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕