ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ Princess Cup អាយុក្រោម ១៨ឆ្នាំ បានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមបាល់តះជម្រើសជាតិនារីថៃ អាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះលើ ក្រុមបាល់ទះនារីឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ការប្រកួតពានរង្វាន់បាល់ទះផ្នែកនារី អាយុក្រោម ១៨ឆ្នាំ Princess Cup ប្រចាំតំបន់អាស៊ាន ឆ្នាំ២០២៤ មាន ៦ប្រទេសចូលរួម ត្រូវបានរៀបចំឡើងដោយម្ចាស់ផ្ទះថៃ និងគ្រងជើងឯកនៅលើទឹកដីខ្លួន បន្ទាប់ពីបានយកឈ្នះ ក្រុមបាល់ទះនារីរបស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិតទល់នឹង១ ( 25-19, 25-17, 24-26, 25-17 ) ។
ក្រោយបញ្ចប់ការប្រកួត រយ:ពេល ៦ថ្ងៃ ជាលទ្ធផលចំណាត់ថ្នាក់តាមក្រុមដែលបានចូលរួមមានដូចខាងក្រោម៖
- ជើងឯក៖ បានលើក្រុមបាល់ទះនារីថៃ ទទួលបានមេដាយមាស
- ជើងឯករង៖ បានលើក្រុមបាល់ទះនារីឥណ្ឌូនេស៊ី ទទួលបានមេដាយប្រាក់
- ចំណាត់ថ្នាក់លេខ៣៖ បានលើក្រុមបាល់ទះនារីហ្វីលីពីន ទទួល មេដាយមេដាយសំរឹទ្ធ
- ចំណាត់ថ្នាក់ចលេខ៤៖ បានលើក្រុមបាល់ទះនារីអូស្រ្តាលី
- ចំណាត់ថ្នាក់លេខ៥៖ បានក្រុមបាល់ទះនារីម៉ាឡេស៊ី
- ចំណាត់ថ្នាក់លេខ៦៖ បានលើក្រុមបាល់ទះនារីសិង្ហបុរី
ដោយឡែកសម្រាប់ពានរង្វាន់ឯត្តជនវិញមានដូចជា៖
- កីឡាការនីល្អប្រចាំព្រឹត្តិការណ៍ បានលើ កីឡាការិនី Konkanok Chabamnet របស់ថៃ
- កីឡាការនីវាយប្រយុទ្ធល្អជាគេបានលើ កីឡាការិនី Supawadee Panwilai របស់ថៃ និងកីឡាការិនី Santi Junaida របស់ឥណ្ឌូនេស៊ី
- អ្នកធ្វើរនាំងល្អជាងគេ បានលើ កីឡាការិនី Chelsea Cocks របស់អូស្រ្តាលី និងកីឡាការិនី Lianne Penuliar (លៀន ភ័រញ៉ូលៀរ) របស់ហ្វីលីពីន
- អ្នកវាយសេវាល្អជាងគេបានលើ កីឡាការិនី Kanoiu clan (កាណូអ៊ូ ក្លាន) របស់ថៃ
- អ្នកលើបាល់ល្អជាងគេបានលើ កីឡាការិនី Aprilia Tazma (អាព្រីលៀ តាស្មា) របស់ឥណ្ឌូនេស៊ី
- អ្នកលេងសេរីល្អជាងគេ (𝐁𝐞𝐬𝐭 𝐋𝐢𝐛𝐞𝐫𝐨) បានលើ បានលើ Parita Lueamthonglang (ប៉ារីតា លួមថុឡុង) របស់ថៃ
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត កីឡាបាល់ទះពានរង្វាន់ Princess Cup អាយុក្រោម ១៨ឆ្នាំ មានចំនួន ៦ប្រទេសនៅក្នុងតំបន់អាស៊ាន ចូលរួមប្រកួតប្រជែង ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៨ ខែមិថុនា បញ្ចប់នៅថ្ងៃទិ១៣ ខែមិថុនា ឆ្នាំ២០២៤៕