ក្រោយប្រកួតជម្រុះក្នុងពូលអស់រយ:ពេញជាង ១ខែ(៣៤) រួចមក នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកនារីកម្រិតពិពភលោក FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ពេលនេះបានរកឃើញក្រុមខ្លាំងចំនួន ៨នឹងត្រូវឡើងទៅប្រជែងគ្នានៅវគ្គ ៨ក្រុមចុងក្រោយ។
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញនៅវគ្គសន្សុំពិន្ទុក្នុងពូលរួមមកពេលក្រុមខ្លាំង ៨ រួមមាន៖ ប្រេស៊ីល, ថៃ, ចិន, ជប៉ុន, អ៊ីតាលី, សហរដ្ឋអាមេរិក, ប៉ូឡូញ និងតួកគី នឹងត្រូវបន្តជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ -២១ ខែមិថុនា ខាងមុខនេះ។
ក្នុងនោះកម្មវិធីប្រកួតរួមមាន៖
- ថ្ងៃទី២០ មិថុនា៖ ក្រុមបាល់ទះនារីចិន ត្រូវជួប ជប៉ុន វេលាម៉ោង ៥:០០នាទីល្ងាច
- ថ្ងៃទី២០ មិថុនា៖ ក្រុមបាល់ទះនារីប្រេស៊ីល ត្រូវជួប ថៃ វេលាម៉ោង ៨:៣០នាទីយប់
- ថ្ងៃទី២១ មិថុនា៖ ក្រុមបាល់ទះនារីអ៊ីតាលី ត្រូវជួប សហរដ្ឋអាមេរិក វេលាម៉ោង ៥:០០នាទីល្ងាច
- ថ្ងៃទី២១ មិថុនា៖ ក្រុមបាល់ទះនារីប៉ូឡូញ ត្រូវជួប តួកគី វេលាម៉ោង ៨:៣០នាទីយប់
ក្រោយរកឃើញក្រុមដែលឈ្នះ នឹងដឹកដៃគ្នាឡើងនៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងត្រួវប្រកួតនៅថ្ងៃទី២២ ខែមិថុនា ក្រុមដែលឈ្នះ នឹងបន្តជួបគ្ននៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដណ្ដើមជើងឯក។
ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះកម្រិតពីភពលោកFIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ដែលប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ ដោយបានចាប់ផ្ដើមដំណើរការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។
ក្នុងមានក្រុមមកពី ១៦ប្រទេសចូលរួម ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋដូមីនីកែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេង៩ ដល់លេខ ១៦ក៏បាមរកឃើ្រួមរាល់ហើយ ក្នុងនោះរួមមាន៖
- ចំណត់ថ្នាក់លេខ៩៖ ក្រុមបាល់ទះនារី ហូឡង់
- ចំណត់ថ្នាក់លេខ១០៖ ក្រុមបាល់ទះនារី កាណាដា
- ចំណត់ថ្នាក់លេខ១១៖ ក្រុមបាល់ទះនារី សាធារណរដ្ឋដូមីនីកែន
- ចំណត់ថ្នាក់លេខ១២៖ ក្រុមបាល់ទះនារី ស៊ែប៊ី
- ចំណត់ថ្នាក់លេខ១៣៖ ក្រុមបាល់ទះនារី អាល្លឺម៉ង
- ចំណត់ថ្នាក់លេខ១៤៖ ក្រុមបាល់ទះនារី បារាំង
- ចំណត់ថ្នាក់លេខ១៥៖ ក្រុមបាល់ទះនារី កូរ៉េខាងត្បូង
- ចំណត់ថ្នាក់លេខ១៦៖ ក្រុមបាល់ទះនារី ប៊ុលហ្គារី
ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវបានរៀបចំឡើងចាប់ពីឆ្នាំ២០១៨មក ខណៈឆ្នាំដំបូង និងឆ្នាំទី២ ធ្វើឡើងនៅប្រទេសចិន ហើយក្រុមជម្រើសជាតិអាមេរិក ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើក្រុមជម្រើសជាតិតួកគី៕