ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បានចាកចេញពីកម្ពុជា ទៅប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ ដើម្បីប្រកួតជាមួយក្រុមជម្រើសជាតិ U20 វៀតណាម នឹងដណ្ដើកៅអីជុំផ្ដាច់ព្រ័ត្រ លើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។
ជុំវិញការចេញទៅប្រកួតនៅឆាកអន្តរជាតិរបស់ក្រុមក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ដូចខាងក្រោម៖
ខាងក្រោមនេះគឺជាសមាសភាពក្រុមបាល់ទះ U20 កម្ពុជា ទាំង១២នាក់៖
ការប្រកួតនេះគឺដើម្បីប្រជែងកៅអីរការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។
ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់អាស៊ីកណ្តាល)។
គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕