ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បន្តជួបក្រុមវៀតណាម អាយុក្រោម១៦ឆ្នាំ ដែលជាជំនួបក្នុងពូល B នៃការប្រកួតពានរង្វាន់បាល់ទាត់យុវជនតំបន់អាស៊ាន SEAN U-16 Boys Championship ឆ្នាំ២០២៤ នៅវេលាម៉ោង ៧:៣០ នាទីយប់ ក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
នេះជាលទ្ធផលការប្រកួតរបស់ក្រុមកម្ពុជា៖
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
កម្ពុជា ២-១ មីយ៉ាន់ម៉ា
នេះជាលទ្ធផលការប្រកួតរបស់ក្រុមវៀតណាម៖
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
វៀតណាម ១៥-០ ប៊្រុយណេ
កម្មវីធីប្រកួតរបស់ក្រុមកម្ពុជា នៅពូល B ៖
- នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តប៉ះ ក្រុមវៀតណាម វេលាម៉ោង ៧:៣០នាទីយប់នៅក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
- នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តជួបក្រុមប្រ៊ុណេ វេលាម៉ោង ៣:៣០នាទីយប់នៅក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
គួររំលឹកថាបច្ចុប្បន្នគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំគឺកំពុងឈរនៅលេខ២ក្នុងពូល B មាន៣ពិន្ទុ ខណៈក្រុមវៀតណាម ឈរនៅលេខ១មាន៣ពិន្ទុ រីឯក្រុមប្រ៊ុយណេ ឈរនៅលេខ៣ មាន០ពិន្ទុ៕