ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ អស់ឱកាសទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូនេស៊ី ក្រោយចាញ់វៀតណាម នៅទឹកដីប្រទេសថៃហើយ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងកម្មវិធីប្រកួត វគ្គជម្រុះ Southeastern ZONE រវាង ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានចាញ់ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២០ឆ្នាំ ក្នុងលទ្ធផល ៣សិតទល់និង២ នៅកីឡដ្ឋាន NAKHON PATHOM GYM ប្រទេសថៃ។
ក្នុងការប្រកួតក្រុមយុវជនកម្ពុជា ធ្វើបានយ៉ាងល្អនៅសិតទី១ ដោយបានយកឈ្នះក្នុងលទ្ធផល ២៥-២១ តែនៅសិតទិ២ វៀតណាមបានវាយបកយកឈ្នះវិញក្នុងលទ្ធផល ២៥-១៦ លុះដល់សិតទី៣ កម្ពុជា ឈ្នះ ក្នុងលទ្ធផល ២៥-២០ និងនៅសិតទី៤ វៀតណាម បន្តវាយបកយកឈ្នះក្នុងលទ្ធផល ២៥-២២ និងនៅសិតកាត់សេក្ដី វៀតណាម បានយកឈ្នះកម្ពូជាក្នុងលទ្ធផល ១៥-៥។
លទ្ធផលចប់ការប្រកួត៖
ដូចនេះក្រុម U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន (តំបន់អាស៊ីកណ្តាល)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ AVC 22ND Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕