ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលរកឃើញជើងខ្លាំងចំនួន៩ប្រទេស កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ។
៩ប្រកួត កក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួមមានដូចជា៖
- អាល្លឺម៉ង់
- ស្វីស
- អេស្ប៉ាញ
- អ៊ីតាលី
- អង់គ្លេស
- ដាណឺម៉ាក
- អូទ្រីស
- បារាំង
- ព័រទុយហ្គាល់។
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕