ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ខណ:មាន១៦ប្រទេសចូលរួមប្រកួត។
ពេលរកឃើញប្រទេសចំនួន៦ ឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយរួមមានដូចជា៖
- អាហ្សង់ទីន, វ៉េណេស៊ុយអេឡា, អេក្វាឌ័រ, កាណាដា, អ៊ុយរូហ្គាយ, កូឡុំប៊ី។
វគ្គ៨ក្រុមចុងក្រោយ៖
- ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អាហ្សង់ទីន ប៉ះ អេក្វាឌ័រ
- ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វ៉េណេស៊ុយអេឡា ប៉ះកាណាដា។
បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោលគឺមានអាយុកាលជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួលបានសិទ្ធិរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេគឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។
ខណ:ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៥លើកដូចគ្នា ចំណែកឯប្រេស៊ីល ឈ្នះ៩លើក៕