ជប៉ុន បានក្លាយជាប្រទេសទី៣ ប្រចាំប្រវត្តិសាស្រ្តបាល់ទះកម្រិតពិភពលោក FIVB Volleyball Men’s Nations League ហៅកាត់ថា (VNL) ដែលមានក្រុមជម្រើសជាតិឈុតបុរស-នារី អាចឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំតែមួយ ប៉ុន្តែទទួលបានត្រឹមជើងឯករងដូចគ្នា។
ដោយក្រុមបាល់ទះជម្រើសជាតិបុរសជប៉ុន បានត្រឹមជើងឯករង នៃពានរង្វាន់បាល់ទះកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League ក្រោយចាញ់បារាំង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (23–25, 25–18, 23–25, 23–25) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
ចំណែកឯក្រុមបាល់ទះជម្រើសជាតិនារីជប៉ុន ទទួលបានជើងឯករង នៃពានរង្វាន់បាល់ទះកម្រិតពិភពលោក 2024 FIVB Women’s Volleyball Nations League ក្រោយចាញ់អ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (17–25, 17–25, 25–21, 20–25) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
ចំពោះប្រទេសដែលមានក្រុមជម្រើសជាតិឈុតបុរស-នារី ឈានដល់វគ្គផ្តាច់ព្រ័ត្ររួមមានដូចជា៖
- អាមេរិក នៅឆ្នាំ ២០១៩
- ប្រេស៊ីល នៅឆ្នាំ ២០២១
- ជប៉ុន នៅឆ្នាំ ២០២៤៕