ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា See You Soon នឹងត្រូវប្រកួតបើកឆាកប៉ះក្រុម Selangor Red Giants របស់ម៉ាឡេស៊ី ក្នុងវគ្គជម្រុះ Group Stage នៅថ្ងៃទី៣ កក្កដា នៅក្នុងព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC។ សម្រាប់ជំនួបទី២ ក្រុម See You Soon បន្តជួបក្រុម Fnatic ONIC របស់ឥណ្ឌូនេស៊ី ប្រកួតទី៣ ប៉ះក្រុម Team Falcons របស់ម្ចាស់ផ្ទះ អារ៉ាប់ប៊ីសាអ៊ូឌីត។
រំលឹកថា សម្រាប់ក្រុម See You Soon កម្ពុជា នេះគឺជាលើកទី២ហើយ ដែលបានបង្ហាញវត្តមានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតកិឡាអេឡិចត្រូនិកលំដាប់ពិភពលោក ដោយលើកទី១ នៅឆ្នាំ២០២២ ប៉ុន្តែ See You Soon ធ្វើពុំសូវបានល្អឡើងដោយបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម ១២ក្រុមចូលរួម។
សម្រាប់ប្រាក់រង្វាន់ក្រុមដែលបានចូលរួម ក្រុមជម្រុះ Wild Card ទាំង ៧ក្រុមទទួលបានប្រាក់ករង្វាន់ ៣ ៦០០០ដុល្លារ ខណ:ក្រុម HomeBois បានឡើងទៅកាន់វគ្គ Group Stage។ ក្នុងចំណោមក្រុមទាំង ១៦ដែលត្រូវប្រកួតចំណាត់ថ្នាក់លេខ៩ ដល់លេខ ១៦ នឹងទទួលបានប្រាក់រង្វាន់ ៥ ៦០០០ដុល្លារ លេខ៥ ដល់លេខ៨ ទទួលបានប្រាក់រង្វាន់ ១០ម៉ុនដុល្លារ លេខ៣ ប្រាក់រង្វាន់ ២០ម៉ឺនដុល្លារ លេខ២ ៥០ម៉ឺនដុល្លារ ក្រុមជើងឯក ១លានដុល្លារ។
ការប្រកួតនៅ MLBB Mid Season Cup 2024 ហៅកាត់ MSC ដែលក្រុម See You Soon នឹងទៅចូលរួមប្រកួតប្រជែង មានក្រុមខ្លាំងៗជាច្រើនមកពីជុំវិញពិភពលោក មាន ១៦ក្រុម នឹងត្រូវប្រជែងគ្នានៅក្នុងវគ្គ Group Stage ចាប់ពីថ្ងៃទី៣ កក្កដានេះតទៅ។
គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕