ក្រោយធ្វើការប្រកួតយ៉ាស្វិតស្វាញអស់រយ:ពេលជាងមួយខែរួមមក ពេលនេះបានរកឃើអក្រុមខ្លាំងចំនួន ២គឺក្រុមបាល់ទាត់ KHMER UNITED ដឹកដៃក្រុមបាល់ទាត់ TOFU ARMY FT ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤។
សម្រាប់ជ័យជម្នះរបស់ក្រុមទាំង២ ដោយបានយកឈ្នះលើគូប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន៖ ក្រុមបាល់ទាត់ KHMER UNITED បានយកឈ្នះក្រុម AL AHLY FC ក្នុងលទ្ធផល ៣ទល់និង០ ខណ:ក្រុម TOFU ARMY FT បានយកឈ្នះក្រុម CHAMKARMON LION FC ក្នុងលទ្ធផល ២ទល់និង០។
ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ផ្នែកបុរសមានចំនួន ៤៨ក្រុម ត្រូវបានបែងចែកចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុងពូលនីមួយៗមានការបែងចែកជា ៣ក្រុម ។
ការប្រកួតល់ទាត់ផ្នែកបុរសពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡដ្ឋានភ្នំពេញក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕