ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ស្ទើរតែបាត់ឱកាសទៅហើយក្នុងការឡើងទៅកាន់វគ្គបន្ត ក្រោយចាញ់ជប៉ុន ៤-០ នៅថ្ងៃទី២៦ ខែតុលា ហើយខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល K៖
១. ជប៉ុន មាន៣ពិន្ទុ ស៊ុតចូលគេ៤គ្រាប់ បិទគេមិនឲ្យស៊ុតចូល (នៅសល់១ប្រកួតទៀតក្នុងដៃ)
២. កម្ពុជា មាន៣ពិន្ទុ ស៊ុតចូលគេ៤គ្រាប់ គេស៊ុតចូលវិញ៦គ្រាប់ -២គ្រាប់ (អស់ភារ:កិច្ច)
៣. ហុងកុង មាន០ពិន្ទុ ស៊ុតចូលគេ២គ្រាប់ គេស៊ុតចូលវិញ៤គ្រាប់ -២គ្រាប់ (នៅសល់១ប្រកួតទៀតក្នុងដៃ)។
ពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ2022 ដែលមាន៤២ប្រទេសចូលរួម បែងចែកជា១១ពូល ហើយមានតែ១៦ប្រទេសប៉ុណ្ណោះដែលមានសិទ្ធិបន្តទៅប្រកួតជុំចុងក្រោយនៅប្រទេសអ៊ូបេគីស្ថាន នៅថ្ងៃទី១-១៩ ខែមិថុនា ឆ្នាំ២០២២។ ក្រុមដែលមានឈ្មោះទៅជុំបន្តគឺ៖
– ១១ប្រទេសដែលឈរកំពូលនីមួយៗ បូករួមជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន
– ៤ប្រទេសគឺក្រុមលេខ២ល្អ។
ពូល D និង G មិនគិតលេខ២ល្អឡើយដោយសារ៖
– ក្នុងពូល D មានអ៊ុយបេគីស្ថានគឺជាក្រុមម្ចាស់ផ្ទះដែលមានឈ្មោះឡើងដោយស្វ័យប្រវត្តិ
– ក្នុងពូល G ដែលមានតែ២ក្រុមគឺ អូស្រ្តាលី និងឥណ្ឌូនេស៊ី ត្រូវប្រកួតពីរជើងស្វែងរកលេខ១ឡើងជុំបន្ត។
គិតត្រឹមពេលនេះ តារាងចំណាត់ថ្នាក់លេខ២ល្អបណ្តោះអាសន្ន (*យកតែ៤ក្រុមប៉ុណ្ណោះ)៖
A. កាតារ មាន៣ពិន្ទុ ពីការលេង១ប្រកួត
E. កៀហ្ស៊ីស៊ីស្ថាន មាន៣ពិន្ទុ ពីការលេង១ប្រកួត
B. តាជីគីស្ថាន មាន៣ពិន្ទុ ពីការលេង១ប្រកួត
K. កម្ពុជា មាន៣ពិន្ទុ ពីការលេង២ប្រកួត (អស់ភារ:កិច្ចហើយ)
H. សិង្ហបុរី មាន១ពិន្ទុ ពីការលេង១ប្រកួត
J. ថៃ មាន១ពិន្ទុ ពីការលេង១ប្រកួត
C. បារ៉ែន (មិនទាន់លេង)
F. ប៉ាឡេស្ទីន (មិនទាន់លេង)
I. វៀតណាម, មីយ៉ាន់ម៉ា, ចិនតៃប៉ិ (មិនទាន់លេង)។
គួររំលឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីយកឈ្នះអារ៉ាប៊ីសាអូឌីត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFC U-23 Asian Cup 2020 ក្នុងលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយ Jeong Tae-wook នៅនាទី១១៣ នៅកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។