ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានប្រកួតមិត្តភាពចាញ់ ក្រុមជម្រើសជាតិប៊ូរុនឌី មកពីទ្វីបអាហ្វ្រិកក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សប្តាហ៍មុននេះ នៅកីឡដ្ឋាន Antalya ក្នុងប្រទេសទួរគី។
គួរបញ្ជាក់ឲ្យដឹកថាក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោក Antoine Hey (អាល្លឺម៉ង់) បានដឹកនាំកីឡាករ១៩រូបទៅបោះជំរំហ្វឹកហាត់នៅទួរគី រយៈពេល១ខែ ដោយចេញដំណើរទៅតាំងពីថ្ងៃ២៧ ខែតុលា មកម្ល៉េះ ព្រមទាំងរៀបចំផែនការប្រកួតមិត្តភាពអន្តរជាតិ៣លើក៖
-៩ វិច្ឆិកា មីយ៉ាន់ម៉ា ២-១ Manavgatspor FC (លីគទី៣ តួរគី)
-១៣ វិច្ឆិកា មីយ៉ាន់ម៉ា ១-២ Burundi (អាហ្វ្រិក)
-២៥ វិច្ឆិកា មីយ៉ាន់ម៉ា vs ឥណ្ឌូណេស៊ី (ការប្រកួតចុងក្រោយ)។
សម្រាប់ពានរង្វាន់ AFF SUZUKI CUP 2020 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅប្រទេស សិង្ហបុរី ខណ:មីយ៉ាន់ម៉ា ស្ថិតនៅពូល A ជាមួយ ថៃ,ហ្វីលីពីន,សិង្ហបុរី និង ទីម័រខាងកើត។