តាមរយៈសារព័ត៌មានថៃ Sanook បានដែលចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្សាយថា តារាប្រុស Boy Pakorn កំពុងបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងស្រី Faye សមាជិកក្រុមចម្រៀង FFK (Faye Fang Kaew) ដោយអ្នកទាំងពីរត្រូវបានគេឧស្សាហ៍ឃើញបណ្ដើរគ្នានៅក្នុងសួនសត្វ Safari World និងមាត់សមុទ្រ។
នៅពេលថ្មីៗនេះ តារាឯកប្រុស Boy Pakorn បានឆ្លើយប្រាប់អ្នកសារព័ត៌មានថៃថា កន្លងមកគឺលោកបានពិតជាមានទំនាក់ទំនងជាមួយ Faye (FFK) ពិតមែន ក៏ប៉ុន្ដែអ្វីដែលលោកបានចេញការបកស្រាយទាំងអស់កាលពីលើកមុនហើយនិយាយមិនច្បាស់លាស់ព្រោះតែលោកក្រែងចិត្ត ដោយសារទើបតែផ្ដើមទំនាក់ទំនងស្និតស្នាលខ្លាំងឡើងថ្មី។ ប៉ុន្តែក្រោយពីបានត្រលប់ទៅមើលបទសម្ភាសន៍វិញ លោកមានអារម្មណ៍មិនសប្បាយចិត្តព្រោះដូចជាការឆ្លើយមួយយករួចខ្លួនបានផ្ដល់កិត្តិយសឱ្យខាងស្រី និងក្រុមគ្រួសារ។ ដូច្នេះពេលនេះនៅពេលអ្នកសារព័ត៌មានសាកសួរលោកថាកំពុងតែព្យាយាមតាមស្រលាញ់ Faye មែនដែរឬយ៉ាងណា Boy បានទទួលស្គាល់ដោយញញឹមបែបអៀនៗថាគឺជាការពិត។
ការបង្ហើបពីអំពីទំនាក់ទំនងស្នេហារបស់លោក Boy Pakorn បានស្រាយមន្ទិលសង្ស័យរបស់អ្នកគាំទ្រមួយចំនួន ជាពិសេសបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមួយចំនួនសប្បាយចិត្តនិងអបអរចំពោះស្នេហារបស់លោកផងដែរ។
គួររំលឹកដែរថា តារាស្រី Faye (FFK) ក៏ធ្លាប់មានទំនាក់ទំនងស្នេហាម្ដងរួចមកហើយជាមួយតន្ត្រីករម្នាក់ឈ្មោះ Singh ដែលបានលោតសម្លាប់ខ្លួនពីលើអាគារខ្ពស់កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ និងបានបន្សល់ពាក្យពេចន៍ដ៏ព្រឺព្រួចមួយចំនួនផ្ដាំទៅតារាស្រីរូបនេះ បញ្ជាក់អំពីទឹកចិត្តស្មោះថែមទៀតផង៕