លទ្ធផលនៃការចាប់ឆ្នោតព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U23 Championship 2022 ដែលត្រូវធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានព្រីសន៍ ក្នុងរាជធានីភ្នំពេញ ខណ: កម្ពុជា ស្ថិតនៅពូល A ជាមួយ ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោត៖
ពូល A៖ កម្ពុជា, ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ
ពូល B៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ
ពូល C៖ ថៃ, វៀតណាម, សិង្ហបុរី។
គួរបញ្ជាក់ឲ្យដឹងថានេះមិនមែនជាលើកដំបូងឡើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំមួយនេះ ដោយយើងធ្លាប់ទទួលរៀនចំម្តងហើយនៅឆ្នាំ២០១៩ ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ការប្រកួត AFF U23 Championship 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុននេះ៕