ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៤ នៃវគ្គសន្សំពិន្ទុជើងឯកថ្នាក់ខេត្ត ដោយនៅរសៀលថ្ងៃអង្គារ និងពុធ សប្ដាហ៍នេះមានការប្រកួតចំនួន៨គូ ខណៈលទ្ធផលបញ្ចប់ទៅក្រុមនីមួយៗទាត់បាល់បញ្ជូលទីគ្នាទៅវិញទៅមករហូតដល់២៥គ្រាប់។
លទ្ធផលប្រកួតនៅថ្ងៃទី១ ខែមីនា វេលាម៉ោង៣រសៀលដំណាលគ្នាមាន៖
*ពូល A
-កំពតអែហ្វស៊ី ៤-២ ខេត្តកំពង់ស្ពឺ នៅកីឡដ្ឋានខេត្តកំពត
-ខេត្តព្រះសីហនុ ១-១ ខេត្តកែប នៅទីលានអនុវិទ្យាល័យសម្តេចឪ
*ពូល B
-ភ្នំពេញហ្គាឡាក់ស៊ី ២-១ ខេត្តកណ្ដាល នៅទីលានវិទ្យាល័យច្បារអំពៅ
-ខេត្តកំពង់ចាម ៣-៣ ខេត្តស្វាយរៀង នៅវិទ្យាល័យព្រះសីហនុ
លទ្ធផលការប្រកួតថ្ងៃទី២ ខែមីនា វេលាម៉ោង៣រសៀលដំណាលគ្នាមាន៖
*ពូល C
-ឬទ្ធិសែន ២-០ បាត់ដំបងអែហ្វស៊ី នៅទីលានវិទ្យាល័យកំពង់ត្រឡាច
-សូហ្វីយ៉ាប៉ៃលិន ១-៣ ឧត្តរមានជ័យ នៅវិទ្យាល័យក្រុងទេពនិម្មិត
*ពូល D
-សន្តិភាពកំពង់ធំ ១-០ ខេត្តព្រះវិហារ នៅវិទ្យាល័យកំពង់ធំ
-មណ្ឌលគីរី ០-១ អធិរាជដំរីឦសាន នៅបឋមសិក្សា ហ៊ុន សែន សែមនោរម្យ