សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ចំនួន៤នាក់ ក្រោមការដឹកនាំពីសំណាក់លោកគ្រូបង្គោល ស៊ឹម ឃ្លោក ត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ក្នុងខែឧសភា ខាងមុខនេះ។