សហព័ន្ធកីឡាបាល់ទាត់របស់ឡាវ បានបញ្ជាក់នៅយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ថាពានរង្វាន់ LFF Cup 2022 របស់ប្រទេសខ្លួន មានក្រុមចូលរួមចំនួន ៧ ក្រុមដើម្បីត្រៀមប្រកួតក្នុងរដូវកាលឆ្នាំ២០២២ នេះ។
ក្រុមទាំង៧ នោះមាន៖
១) Young Elephants
២) Laos Armmy FC
៣) VFC Viengchanh Football Club
៤) Ezra FC
៥) Master7 FC
៦) Luangprabang Football Federation
៧) F.C.Champasak
ក្នុងនោះសហព័ន្ធបាល់ទាត់ឡាវ (LFF) ក៏បានប្រកាសថា Lao Ford City Ltd. នឹងក្លាយជាអ្នកឧបត្ថម្ភពានរង្វាន់ LFF Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងចំនួនបួននៃទីក្រុងវៀងច័ន្ទន៍ ចំប៉ាសាក់ និងហ្លួងប្រាបាងក្នុងខែសីហាឆ្នាំនេះ៕