បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តយុវជនសរុប ២៨០០នាក់ ទីបំផុតបានរកឃើញយុវជនដ៏មានទេពកោសល្យចំនួន២រូប ដែលជាប់ទៅហ្វឹកហាត់រយៈពេល ២សប្តាហ៍នៅប្រទេសជប៉ុនជាមួយក្លិប TOKUSHIMA VORTIS តាមរយៈកិច្ចសហការរវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្នុងកម្មវីធី POCARI SWEAT Japan Youth Dream Challenge។
សម្រាប់យុវជន២រូបមានដូចជា៖
១) ឈ្មោះ លី សូសៀ កេីតថ្ងៃ១៣ ខែមេសា ឆ្នាំ២០០៦ បច្ចុប្បន្នមានអាយុ១៥ឆ្នាំ។
២) ឈ្មោះ គារ ពិសិទ្ធ កើតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៧ បច្ចុប្បន្នមានអាយុ១៤ឆ្នាំ។
យុវជនឆ្នើម លី សូសៀ បានថ្លែងប្រាប់សារព័ត៌មានត្រយងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ថារំភេីបសប្បាយរីករាយខ្លាំង។ ព្រោះខ្ញុំមិននឹកស្មានថាខ្លួនឯងអាចជាប់ទៅប្រទេសជប៉ុន។ ហេីយខ្ញុំនិងប្តេជ្ញាថាខ្ញុំធេី្វអោយបានល្អអំឡុងពេលហ្វឹកហាត់នៅប្រទេសជប៉ុនដេីម្បីយកបទពិសោធន៍មកអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្ញុំដេីម្បីមកសម្រេចក្តីស្រមៃលេងនៅកិ្លបបាល់ទាត់អង្គរថាយហ្គឺរ»។
យុវជនឆ្នើម គារ ពិសិទ្ធ បានថ្លែងប្រាប់សារព័ត៌មានត្រយងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍រំភើបសប្បាយ និងរីករាយយ៉ាងខ្លាំង។ ហើយក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំនិងប្តេជ្ញាថាខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែប្រសើរជាងនេះ ដើម្បីសម្រេចក្ដីស្រមៃក្នុងអាជីពមួយនេះ»។
គោលបំណងនៃការបង្កើតកម្មវីធីនេះឡើង៖
ដោយសារតែបាល់ទាត់ជាកីឡាដែលពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ពួកយើងមានគោលបំណងផ្តល់នូវការបង្កើនភាពក្លាហាន ដើម្បីបោះជំហានទៅមុខក្នុងការបង្កើតនូវឱកាសប្រកួតប្រជែងជាសកលដោយស្មើភាពគ្នាសម្រាប់យុវជនទូទាំងប្រទេសកម្ពុជា។ កីឡាករដែរត្រូវបានជ្រើសរើស និងអ្នកដែលនៅជុំវិញខ្លួនយើង ចង់អោយពួកគាត់មាន ក្តីសុបិន និងក្តីសង្ឃឹមជាច្រើនដើម្បីឈានទៅមុខជំហានដំបូង៕