ពានរង្វាន់បាល់ទាត់សម្រាប់ក្លិបអាជីពប្រចាំទ្វីបអាស៊ី AFC Cup 2022 បានរកឃើញបេក្ខភាពឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយ ដោយក្នុងនោះមានក្រុម Kuala Lumpure City ទៅពីលីគកំពូលម៉ាឡេស៊ី តំណាងតំបន់អាស៊ាន ឈានដល់វគ្គតានតឹងនេះ។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយមាន៖
-Sogdiana Jizzakh (អ៊ូបេគីស្ថាន) ១-០ Eastern (ហុងកុង)
-ATK Mohun Bagan (ឥណ្ឌា) ១-៣ Kuala Lumpur City (ម៉ាឡេស៊ី)
-Al-Arabi (គុយវ៉ែត) ១-២ Al-Seeb (អូម៉ង់)
-East Riffa (បារ៉ែន) ១-១ (៤-៥) Al-Riffa (បារ៉ែន)
ដូច្នេះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Cup 2022 គឺ៖
-៤ តុលា ២០២២ Al-Seeb (អូម៉ង់) Vs Al-Riffa (បារ៉ែន)
-៥ តុលា ២០២២ Sogdiana Jizzakh (អ៊ូបេគីស្ថាន) ប៉ះ Kuala Lumpur City (ម៉ាឡេស៊ី)
សូមបញ្ជាក់ថាពានរង្វាន់បាល់ទាត់ AFC Cup 2022 ធ្វើឡើងពីថ្ងៃទី៥ខែមេសា ដល់២២ ខែតុលា ឆ្នាំ២០២២ ដោយមានក្រុមចូលរួមពី៥តំបន់ក្នុងទ្វីបរួមមាន៖
-អាស៊ីខាងលិច៖ ១២ប្រទេស
-អាស៊ីខាងត្បូង៖ ៧ប្រទេស
-អាស៊ីកណ្ដាល៖៦ប្រទេស
-អាស៊ីអាគ្នេយ៍ (អាស៊ាន)៖ ១២ប្រទេស
-អាស៊ីខាងកើត៖ ១០ប្រទេស
សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបង្កើតរូបមន្តនៃការប្រកួតមានដូចជា វគ្គជម្រុះ Preliminary stage, Play-Off Stage, Group Stage និង Knockout Stage។ ក្រុមឈ្នះជើងឯកនឹងទទួលបានថវិកាចំនួន១លាន៥សែនដុល្លារអាមេរិក ហើយក្រុមជើងឯករងទទួលបាន៧៥ម៉ឺនដុល្លារអាមេរិក ខណៈក្រុមជើងឯកតាមតំបន់ (Zone) នីមួយៗទទួលបានទឹកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក។
រដូវកាលនេះសម្រាប់កម្ពុជា មានក្រុមចំនួន២ ចូលរួមគឺវិសាខា ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ និងក្រុមភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១។ ក្រុមទាំង២របស់កម្ពុជា មានឈ្មោះដោយស្វ័យប្រវត្តិចូលរួមប្រកួតក្នុងវគ្គ Group Stage តែអស់ឱកាសត្រឹមវគ្គនេះដូចគ្នា៕