នៅវេលារសៀលម៉ោងជិត ៤ល្ងាច ថ្ងៃទី១១ ខែតុលា នេះ អតីតអ្នកកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាងខ្ញុងបានប្រកាសបើកចំហ កុំឱ្យអតិថិជនដែលជាអ្នកគាំទ្រផលិតផលរបស់ខ្លួនកុំចាញ់បោកផេកមួយ Love Riya ដែលបានយកឈ្មោះអ្នកនាងដើម្បីបោកប្រាស់លុយ។
អ្នកនាងខ្ញុង បាននិយាយក្នុងអត្ថន័យគំរាមថាថ្ងៃណាមួយនឹងចាត់វិធានការ ព្រោះតែផេកនេះបានក្លែងបន្លំជាខ្លួនដើម្បីបោកប្រាស់ឱ្យអតិថិជនផ្ញើប្រាក់ទៅឱ្យ។
បន្ទាប់ពីអ្នកនាងបានបង្ហោះជូនជាដំណឹងដល់អ្នកស្គាល់ និងអតិថិជនដែលជាម៉ូយ ផ្អក ប្រហុក សាច់គោងៀត ត្រីងៀត បានដឹងហើយនោះ ឃើញថាមានអ្នកចូលមកបញ្ចេញមតិយ៉ាងច្រើន និងថ្កោលទោសចំពោះបុគ្គលដែលក្លែងបន្លំអត្តសញ្ញាណជាអ្នកនាងខ្ញុង។
ការប្រកាសរបស់អ្នកនាងខ្ញុងនេះចាត់ទុកជាការប្រកាសដំណឹងកុំឱ្យមានអ្នកចាញ់បោកបន្តទៀត ព្រោះអ្នកនាងមានតែមានផេកមួយប៉ុណ្ណោះឈ្មោះ Srey Knhong និងមានសញ្ញាគ្រីសទទួលស្គាល់ (Verify) ពី Facebook។