ប្រជាជនអាហ្សង់ទីន រាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាដើម្បីជប់លៀង បន្ទាប់ពីក្រុមជម្រើសជាតិរបស់ខ្លួនបានយកឈ្នះក្រុមក្រូអាតដោយលទ្ធផល ៣-០ ធ្វើឲ្យក្រុមដែលមកពីអាមេរិកខាងត្បូងមួយនេះទទួលបានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup នៅឆ្នាំនេះ។


អ្នកគាំទ្រជាច្រើនបានពាក់អាវក្រុមជម្រើសជាតិ និងបានសម្រុកទៅកាន់ផ្លូវមួយខ្សែក្នុងរដ្ឋធានី Buenos Aires នៅពេលការប្រកួតបានបញ្ចប់ ដោយមាន កាន់ទង់ជាតិអាហ្សង់ទីន ស្រែកច្រៀងអបអរនៃការទទួលបានជ័យជម្នះនេះ។ អ្នកគាំទ្រលោក Emiliano Adam មានវ័យ ៣១ឆ្នាំកំពុងអបអរពជ័យជម្នះនេះបាននិយាយថា «ខ្ញុំមានអារម្មណ៍រំភើបទាំងខ្លាំងណាស់ នេះជាការប្រកួតដែលមិនធ្វើឱ្យខ្ញុំខកចិត្តឡើយ ហើយនេះជាលើកទីមួយដែលខ្ញុំពេញចិត្តនិងការប្រកួតមួយបនេះ»។

អត្ថបទពាក់ព័ន្ធ៖Lionel Messi ក្លាយជាកីឡាករអាហ្សង់ទីនដំបូងគេដែលអាចស៊ុតបាន១១គ្រាប់នៅ World Cup

តារាស្រីវ័យក្មេងនាង Laila Desmery បានបង្ហាញអារម្មណ៍រីករាយនៅក្នុងការប្រមូលផ្ដុំពេលឃើញអ្នកគាំទ្ររាប់ម៉ឺននាក់ថា «ពួកយើងទាំងអស់គ្នាពិតជារំភើបខ្លាំងណាស់ វាកឺជាពេលវេលាល្អមួយសម្រាប់ពួកយើងដែលជាជនជាតិអាហ្សង់ទីននៅពេលនេះ»។

ក្នុងជំនួបឈ្នះល់ក្រុមក្រូអាតនេះបានធ្វើឲ្យខ្សែប្រយុទ្ធ Lionel Messi រកបាន១គ្រាប់ និងក្លាយជាកីឡាករអាហ្សង់ទីនតែម្នាក់គត់ដែលអាចស៊ុតបាន១១គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ហើយក៏បានបំបែកកំណត់ត្រាដែលត្រូវបានកាន់កាប់ជិត៣០ឆ្នាំរបស់អតីតកីឡាករអាហ្សង់ទីន Gabriel Batistuta ដែលរកបាន១០គ្រាប់នៅ World Cup។

អាហ្សង់ទីន បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ក្រោយឈ្នះក្រូអាត ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Lusail កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ។ ដូចនេះ ក្រុមដែលដឹកនាំរបស់លោក Lionel Sebastian Scaloni នឹងរង់ចាំមើលការប្រកួតនៅរាត្រីរវាង បារាំង ប៉ះ ម៉ារ៉ុក ដើម្បីជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រពាន Word Cup 2022៕

Share.