ក្រោយជប៉ុន និងចិន ដកខ្លួន នៅសល់តែក្រុមថៃ មួយប៉ុណ្ណោះ ដែលត្រូវតំណាងឱ្យទ្វីបអាស៊ី ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះយុវតីជើងឯកពិភពលោក Women’s U20 World Championship ដែលគ្រោងធ្វើឡើងនៅសហម្ចាស់ផ្ទះបែលហ្សិក និងហុល្លង់ក្នុងកក្កដា ខាងមុខ ជាមួយប្រទេស១៥ផ្សេងទៀត។
ក្រុមទាំង១៦ ចូលរួមមាន៖
-ម្ចាស់ផ្ទះ៖ បែលហ្សិក និងហុល្លង់
-អឺរ៉ុប៖ ទួរគី និងសែប៊ី
-អាស៊ី៖ ថៃ (ចំណាត់ថ្នាក់លេខ៣ – ជប៉ុន លេខ១ ចិន លេខ២ ដកខ្លួន)
-អាមេរិកខាងជើង៖សាធារណរដ្ឋដូមីនីក, គុយបា
-អាហ្វ្រិក៖អេហ្សីប,រ្វ៉ាន់ដា
-អាមេរិកខាងត្បូង៖ប្រេស៊ីល, អាហ្សង់ទីន
-តារាងចំណាត់ថ្នាក់ពិភពលោកយុវតី៖ អ៊ីតាលី,រុស្ស៊ី,ប៉ូឡូញ,អាមេរិក,បេឡារូស
បើតាមការចាប់ឆ្នោតពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIVB) បានរកឃើញក្រុមតាមពូលនីមួយៗហើយ៖
ពូល A៖ ហុល្លង់,ប្រេស៊ីល, សាធារណរដ្ឋដូមីនីក និងរ្វ៉ាន់ដា
ពូល B៖ បែលហ្សិក, សែប៊ី,អាហ្សង់ទីន,គុយបា
ពូល C៖ ទួរគី,ប៉ូឡូញ,អាមេរិក,ថៃ
ពូល D៖អ៊ីតាលី,រុស្ស៊ី,បេឡារូស,អេហ្ស៊ីប
ពានរង្វាន់បាល់ទះយុវតីជើងឯកពិភពលោក Women’s U20 World Championship នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី៩ ដល់១៨ ខែកក្កដា ឆ្នាំ២០២១ ខណៈការពានរង្វាន់នេះដែរបង្កើតឡើងតាំងពីឆ្នាំ ១៩៧៧ មកម៉្លេះ ដោយក្រុមប្រេស៊ីល ធ្លាប់ឈ្នះជើងឯកបានច្រើនជាងគេរហូតដល់៦លើក ហើយជប៉ុន ជាម្ចាស់ជើងឯកឆ្នាំចាស់ ក្នុងឆ្នាំ២០១៩ ដែលធ្វើនៅប្រទេសអ៊ីតាលី៕