ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសបន្តកិច្ចសន្យាចំនួន ១រដូវកាលបន្ថែមទៀត ជាមួយខ្សែបម្រើប្រយុទ្ធ Valerii Grishiin និងខ្សែបម្រើ Yudai Ogawa ក្រោយជួយឲ្យក្លិបឈ្នះលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២២។
ក្នុងនោះផងដែរ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹកលោក Oleg Starynskyi រយ:ពេល២រដូវកាលបន្ថែមទៀត បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះបានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេសគឺទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់លោក Oleg Starynskyi បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ។
គួរដឹងថានេះជាការឈ្នះជើងឯកខេមបូឌាលីគ២ឆ្នាំជាប់គ្នារបស់ភ្នំពេញក្រោន និងជាលើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺឈ្នះនៅឆ្នាំ២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ២០២១ និង ២០២២។
សម្រាប់រដូវកាលឆ្នាំ២០២២នេះ មានចំណាត់ថ្នាក់រួមដូចជា៖
ជើងឯក ៖ ភ្នំពេញក្រោន ៥២ពិន្ទុ
ជើងឯករង៖ វិសាខា ៥២ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១ពិន្ទុ
លេខ៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕