លោក ជី សាមឌី គឺជាមន្រ្តីអាជ្ញាកណ្តាល FIFA របស់កម្ពុជា តែម្នាក់គត់ដែរត្រូវបានជ្រើសរើសដោយសហព័ន្ធបាល់ទាត់អាស៊ាន សម្រាប់ព្រឹត្តិការណ៏បាល់ទាត់នៅតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នេះ ជាក់ស្តែងលោកមានវត្តមានក្នុងការប្រកួត រវៀងក្រុមបាល់ទាត់ ជម្រើសជាតិឡាវ ទល់និង សិង្ហបុរី កាលពីថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២២ កន្លងទៅ។
រំលឹកថា ក្រុមជម្រើសជាតិឡាវ បានបើកទ្វាកីឡដ្ឋាន New Laos National ទទួលក្រុមភ្ញៀវសិង្ហបុរី នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ការប្រកួតក្នុងពូល B ដោយក្រុមជម្រើសជាតិឡាវ ចាញ់ក្រោមថ្វីជើងសិង្ហបុរី ក្នុងលទ្ធផល ២-០ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមជម្រើសជាតិឡាវ ឈរនៅលេខ៥ ក្នុងតារាងពូល B មាន១ពិន្ទុ លេង៤ប្រកួត ស្នើ១ និងចាញ់ ៣ប្រកួត ដោយរបូតគ្រាប់បាល់ចំនួន ១៣គ្រាប់៕