ក្រុមបាល់ទាត់ស្រុកល្វាឯម ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ស៊ុក ប៊ុនថេត បានយកឈ្នះលើក្រុមបាល់ទាត់ពពកស ដោយលទ្ធផល ៣-០ នៅថ្ងៃបើកឆាក នៃការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា ឆ្នាំ២០២៣។
៣គ្រាប់ របស់ក្រុមបាល់ទាត់ស្រុកល្វាឯម រកបានដោយកីឡាករ៖
- លី សុខគន់គី នាទីទី២៣
- សាក់ សំណាង នាទីទី៦១ និងនាទីទី៧២
ក្រុមបាល់ទាត់ស្រុកល្វាឯម នឹងត្រូវបន្តើឡើងវគ្គ ៨ក្រុមដោយត្រូវជួបជាមួយក្រុមបាល់ទាត់ពូជត្រី៧មករា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីព្រឹក នៅកីឡាដ្ឋានខេត្តកណ្តាល។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដើម្បីអបអរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយចាប់ផ្តើមពីថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយមានក្រុមកីឡាករ កីឡាការិនីជាង ៥០ក្រុម ចូលរួម៕