ចម្លែកមែន! ស្រ្តីម្នាក់ដែលមានស្នាមសាក់លើផ្ទៃមុខបានសម្រេចចិត្តលុបសាក់ដោយកាំរស្មីឡាស៊ែរអស់រយៈពេលជាង ៣ឆ្នាំ ក្រោយបែកគ្នាជាមួយសង្សាចាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MSN នាថ្ងៃ ពុធ ទី ០៤ ខែ មករា ឆ្នាំ ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28044221/AA15X4ZK.jpg)
កាលពី ៥ឆ្នាំមុន កញ្ញា Alyssa Zebrasky វ័យ ៣១ឆ្នាំ ម្នាក់បានសាក់រូប «Day of the Dead» ពេញមុខ គ្រាដែលកំពុងមានទំនាក់ទំនងបែបប្លែកៗជាមួយអតីតដៃគូរបស់នាង (សង្សាចាស់)។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28044220/AA15Xa3o.jpg)
នាង Alyssa មកពីទីក្រុង Cleveland ក្នុងរដ្ឋ Ohio បាននិយាយថា «យើង(នាង និង សង្សាចាស់) បាននិយាយជាមួយគ្នា ដោយអតីតមិត្តប្រុសប្រាប់ថា នាងគួរតែសាក់មុខទៅ»។ នាងបន្ដថា «ដំបូងខ្ញុំនិយាយថា ទេ ហើយបន្ទាប់មកគាត់(សង្សាចាស់) តែងតែនិយាយអំពីវា ដោយញុះញុង់ថា វិធីបែបនេះគ្មានអ្នកណាស្រឡាញ់ខ្ញុំទេ និយាយរហូតដល់ខ្ញុំព្រមធ្វើតាមគាត់។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28044219/AA15XhJv.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28044219/AA15XwoO.jpg)
ក្រោយទំនាក់ទំនងរបស់ពួកយើងឈានដល់ផ្លូវបំបែកទើបនាង Alyssa បានលុបស្នាមសាក់ចេញពីមុខ។ នៅពេលមើលរូបភាពចាស់ៗទើបនាងដឹងថា នាងស្រឡាញ់គេពេករហូតភ្លេចគិតពីខ្លួនឯង នៅពេលមើលរូបភាព នាងមានអារម្មណ៍ខកចិត្ត និង ស្ដាយខ្លួនឯង។ នាង Alyssa បាននិយាយថា ប៉ុន្ដែនេះគឺជាការចងចាំមួយថា នាងមិនធ្វើឲ្យរាងកាយគ្មានក្ដីសុខទៀតទេ ហើយត្រូវរៀនស្រឡាញ់ខ្លួនឯងដូចពេលនេះ៕
![](https://troryorng.com/wp-content/uploads/2023/01/Troryorng-Telegram-1-1024x126-1-1.jpg)