ក្លិបបាល់ទាត់បឹងកេត​ ប្រកាសចែកផ្លូវជាមួយកីឡាករខ្សែបម្រើកណ្ដាល លី មីហ្សាន ក្រោយពេល​ចូល​រួម​ជា​មួយក្លិបអស់រយៈពេល ១០ឆ្នាំកន្លងមក។

កីឡាករ លី មីហ្សាន បាន​ចូល​រួម​ជា​មួយ​ក្លិបបឹងកេតចាប់​ពី​ឆ្នាំ២០១២ ស្របពេលក្លិប​បាល់​ទាត់​បឹង​កេត​ ឡើង​មក​កាន់​លីគកំពូល​កម្ពុជា​ជា​លើក​ដំបូង ដោយ​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ជើងឯកលីគ ៤សម័យ​កាល​ និង​ពាន​រង្វាន់​សម្តេចហ៊ុន សែន​ ១សម័យកាលផងដែរ៕​

Share.