សហព័ន្ធកីឡាបាល់ទះហ្វីលីពីន បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករកីឡាការិនី របស់ខ្លួនដើម្បីត្រៀមធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសា បុរសក្នុងសាលនិងនារីក្នុងសាល។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28035855/FnspDoDacAAHW4M-724x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28035853/Fns4ZSFagAEwmsv-724x1024.jpg)
ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយដាក់៣៦ប្រភេទកីឡាឱ្យអត្តពលិកមកពី១១ប្រទេសចូលរួម មាន៦០៨វិញ្ញាសា។
សម្រាប់ក្រុមបាល់ទះបុរសហ្វីលីពីន ធ្លាប់ឈ្នះមេដាយប្រាក់២សម័យកាល និងមេដាយសំរឹទ្ធិ៥សម័យកាល ខណៈក្រុមបាល់ទះនារី វិញធ្លាប់ឈ្នះមេដាយមាសរហូតដល់៦សម័យកាល មេដាយប្រាក់៣សម័យកាល និងមេដាយសំរឹទ្ធិ៤សម័យកាល៕
![](https://cdn.troryorng.com/wp-content/uploads/2023/01/28035837/Philipine-Volleyball-National-Team-1024x678.jpg)
![](https://cdn.troryorng.com/wp-content/uploads/2022/07/28085306/Troryorng-Telegram-1-1024x126-1-1.jpg)