Lionel Messi សមាជិកម្ចាស់ជើងឯកពិភពលោក FIFA World Cup 2022 និងសមាជិកក្រុមបាល់ទាត់ Paris Saint-Germain រូបនេះត្រូវបានគេប្រទះឃើញថា និយាយភាសាអង់គ្លេស នៅទីសាធារណៈលើកដំបូងស្របពេលដែលរូបគេ ចេះនិយាយភាសាអេស្ប៉ាញ តាំងពីកំណើត។
នេះរឿងចម្លែកមួយសំរាប់បុរសវ័យ៣៥ រូបនេះ ដែលកន្លងមករូបគេមិនដែលនិយាយភាសាអង់គ្លេស នៅទីសាធារណៈណាមួយឡើយ ហើយភាគច្រើននៃអ្នកគាំទ្រ គឺបានដឹងថា រូបគេតែងតែនិយាយភាសាអេស្ប៉ាញ ជាផ្លូវការសូម្បីតែក្នុងពេលសម្ភាសន៍នានា ក៏រូបគេមិននិយាយភាសាអង់គ្លេស ដែរ។
សម្រាប់ការរស់នៅជាច្រើនឆ្នាំរបស់គេនៅក្នុងប្រទេសអេស្ប៉ាញ Messi អំឡុងពេលប្រកបអាជីពនៅក្លិប FC Barcelona ហាក់ដូចជាមិនធុញទ្រាន់នឹងការរៀនភាសាថ្មីនោះទេ មិនដូចកីឡាករបាល់ទាត់ផ្សេងទៀតដែលប្តូរក្លិបទៅប្រទេសដែលមានភាសាខុសៗគ្នា ហើយត្រូវរៀនភាសាទាំងនេះដើម្បីសម្របខ្លួនឱ្យបានត្រឹមត្រូវជាមួយក្រុម។ ប៉ុន្តែនៅពេលដែលរូបគេ បានចុះហត្ថលេខាជាមួយ Paris Saint-Germain បន្ទាប់ពីចាកចេញពី Barcelona ក្នុងខែសីហា ឆ្នាំ២០២១ កន្លងទៅ កីឡាករអាហ្សង់នីទីន រូបនេះបានបង្ហើបថាខ្លួនបានរៀនភាសាអង់គ្លេសអស់រយៈពេល ១៨ខែ ហើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក Guillem Balague ភ្នាក់ងាររបស់ BBC.