ក្លិបបាល់ទាត់វិសាខា នឹងត្រូវជួបជាមួយបឹងកេត ក្នុងពានរង្វាន់ Cambodian League Cup 2023 សប្ដាហ៍ទី២ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣ នៅកីឡដ្ឋាន Cambodia Airways វេលាម៉ោង ៣:៤៥នាទីតទៅ។
ក្នុងជំនួបប៉ះបឹងកេត នៅចុងសប្ដាហ៍នេះ ក៏ជាការបង្ហាញខ្លួនផ្លូវជាលើកទី២ ផងដែរសម្រាប់លោក Simon McMenemy គ្រូបង្វឹកថ្មីវិសាខា។ ខណ:នេះក៏ជាជំនួបលើដំបូងរបស់លោក Teo Clement ជាគ្រូបង្វឹកថ្មី របស់ក្លិបបាល់ទាត់បឹងកេត ក្នុងការបង្ហាញស្នាដៃក្នុងពានរង្វាន់ Cambodian League Cup 2023 ផងដែរ។
លោក Teo Clement កើតនៅថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ ប្រទេសសិង្ហបុរី បច្ចុប្បន្នមានវ័យ ៥៦ឆ្នាំ កាន់សញ្ញាប័ត្រ UEFA A-License ធ្លាប់ដឹកនាំក្រុម Hougang United FC សមាជិកលីគកំពូលសិង្ហបុរី ចាប់ពីឆ្នាំ២០២៨ រហូតដល់ឆ្នាំ២០២២ ហើយលោកក៏ធ្លាប់ជា (Team Manager) អ្នកគ្រប់គ្រងក្រុម Tampines Rovers FC ២០១៤-២០១៥ និងជាគ្រូជំនួយក្រុម Woodlands Wellington FC ២០១២-២០១៣។ ខណ:អាជីពជាគ្រូបង្វឹកលើកដំបូងនៅឆ្នាំ២០១១ ដោយដឹកនាំក្រុម Katong FC។
លោក Simon McMenemy ចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅឆ្នាំ ២០១០ ជាមួយក្រុមជម្រើស ជាតិហ្វីលីពីន និងក្លិបបាល់ទាត់ Long An FC លីគលំដាប់ទី២វៀតណាម នៅឆ្នាំ ២០១១ មុនផ្លាស់ទៅដឹកនាំក្រុម PS Mitra Kukar លីគលំដាប់ទី៣ឥណ្ឌូនេស៊ី នៅឆ្នាំ ២០១១-១២។ នៅឆ្នាំ ២០១៣ លោក Simon ទៅដឹកនាំក្រុម Madura United លីគកំពូលឥណ្ឌូនេស៊ី ហើយឆ្នាំ ២០១៤ ផ្លាស់ទៅដឹកនាំ New Radiant លីគកំពូលម៉ាល់ឌីវ ចន្លោះឆ្នាំ ២០១៤-១៦ ផ្លាស់ទៅដឹកនាំ Loyola (អតីតលីគកំពូលហ្វីលីពីន)។ នៅឆ្នាំ ២០១៧ ផ្លាស់ទៅដឹកនាំក្រុម Bhayangkara FC លីគកំពូលឥណ្ឌា និងឆ្នាំ ២០១៩ ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មុនចូលរួមជាមួយវិសាខា នៅដើមឆ្នាំ ២០២៣។
ស្នាដៃរបស់លោក Simon McMenemy ក្នុងនាមជាគ្រូបង្វឹក៖ ជួយក្រុមជម្រើសជាតិហ្វីលីពីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង នៅពានរង្វាន់ AFF Championship ក្នុងឆ្នាំ ២០១០
,ជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧, ឈ្នះលីគកំពូលឥណ្ឌូនេស៊ី Liga 1 ឆ្នាំ២០១៧, ឈ្នះពាន PFF National Men’s Club Championship ឆ្នាំ ២០១៤-១៥៕
កាលវិភាគប្រកួតសប្ដាហ៍ទី២៖
លទ្ធផលការប្រកួតសប្ដាហ៍ទី១៖