ការចុះឈ្មោះចូលរួមប្រកួតជម្រុះជើងឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិក Road to 32nd SEA GAMES 2023 ត្រូវបានបិទបញ្ចប់នៅវេលាម៉ោង ១២រំលងអាធ្រាតថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ លើវិញ្ញាសា Mobile Legend: Bang Bang (Male & Female), Valorant (Team), Leauge of Legends: Wild Rift (Team) ។
បន្ទាប់ពីបើកឲ្យចុះឈ្មោះរយៈពេលមួយសប្ដាហ៍មកនេះគឺជាស្ថិតិចំនួនក្រុមផ្លូវការដែលបានបំពេញត្រូវតាមច្បាប់នៃការចុះឈ្មោះត្រឹមត្រូវមានចំនួនដូចឃាងក្រោម៖
ដោយឡែកសម្រាប់ ៨ក្រុម លើវិញ្ញាសា Mobile Legend: Bang Bang របស់ MPL KH Spring Split 2023 ផ្នែកបុរស់នឹងត្រូវបានអញ្ជើញដោយស្វ័យប្រវត្តិនៅកាន់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយតែម្ដង។ ដូចនេះក្រុមវគ្គជម្រុះទាំងអស់នឹងត្រូវប្រកួតគ្នាចម្រាញ់យក ៨ក្រុមចុងក្រោយទៅប៉ះក្រុម MPL KH ទាំង៨ ដូចខាងក្រោម៖
ការប្រកួតវិញ្ញាសារ MLBB ផ្នែកបុរសនឹងចាប់ផ្ដើមនៅថ្ងៃនេះ និងផ្នែកនារីនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ចំណែកឯវិញ្ញាសារផ្សេងៗ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងជូនដំណឹងនាពេលក្រោយ៕