អបអរសាទដល់ក្រុម TEAM MAX ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការ ប្រកួតកីឡាអេឡិចត្រូនិកជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023 លើវិញ្ញាសា WILD RIFT ដែលបានបញ្ចប់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។
ក្រុម Team Maxក្នុងការប្រកួតជម្រុះវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញសា Wild Rift ដែលទទួលបានជ័យជំនះទៅលើក្រុម Anxiety Crew ក្នុងលទ្ធផល 3ទល់នឹង១ ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកីឡាអេឡិចត្រូនិកជម្រុះជើងឯកថ្នាក់ជាតិ Road to 32nd SEA GAMES 2023។
សម្រាប់វិញ្ញាសាប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ CAMSCO បានសហការជាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដាក់បញ្ជូលចំនួន៦ប្រភេទ ស្មើនឹង៩វិញ្ញាសា។វិញ្ញាសាប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ រួមមាន៖
១. AK2 (PC) វិញ្ញាសាក្រុម
២. AK2 (PC) វិញ្ញាសារឯកតក្តជន
៣. PUBG Mobile វិញ្ញាសាក្រុម
៤. PUBG Mobile វិញ្ញាសាឯកតក្តជន
៥. Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមបុរស
៦. Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមនារី
៧. League of legends: Wild Ritt (Mobile) វិញ្ញាសាបុរស
៨. League of legends: Wild Ritt (Mobile) វិញ្ញាសានារី
៩. Cross Fire (PC) វិញ្ញាសាក្រុម
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើនៅកម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹង ធ្វើ ឡើង ពី ថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕