ក្រុមបាល់ទះជម្រើសជាតិបុរសចំនួន១២ ក្រុមនិងបាល់ទះនារី ចំនួន២ក្រុម បានចាប់ពូលរួចរាល់ហើយ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ Olympic Games ដែលធ្វើឡើងនៅរាជធានីតូក្យូ ប្រទេសជប៉ុន។
អត្ថបទពាក់ព័ន្ធ៖បាល់ទះនារីអាមេរិក ឈ្នះជើងឯក FIVB Volleyball Women’s Nations League ៣ជំនាន់ជាប់ៗគ្នា
អត្ថបទពាក់ព័ន្ធ៖វីដេអូបាល់ទះប្រេស៊ីល លើកពាន 2021 FIVB Volleyball Men’s Nations League
បាល់ទះបុរស៖
*ពូលA មាន ជប៉ុន,ប៉ូឡូញ,អ៊ីតាលី,កាណាដា,អ៊ីរ៉ង់,វេណេហ្ស៊ុយអេឡា
*ពូល B មាន ប្រេស៊ីល,អាមេរិក,រុស្ស៊ី,អាហ្សង់ទីន,បារាំង,ទុយណេស៊ី
បាល់ទះនារី៖
*ពូល A មាន ជប៉ុន,សែប៊ី,ប្រេស៊ីល,កូរ៉េខាងត្បូង,សាធារណរដ្ឋដូមីនីក,កេនយ៉ា
*ពូល B មាន ចិន,អាមេរិក,រុស្ស៊ី,អ៊ីតាលី,អាហ្សង់ទីន,ទួរគី
ក្រោយប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមខ្លាំងតាមពូលនីមួយៗចំនួន៤ក្រុមមានឈ្មោះឡើងបន្តទៅវគ្គ៨ក្រុមចុងក្រោយ ហើយជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមប្រេស៊ីល ជាម្ចាស់មេដាយមាសឆ្នាំចាស់ សម្រាប់ផ្នែកបុរស ខណៈចិន ជាម្ចាស់មេដាយមាសឆ្នាំចាស់ផ្នែកនារី។
អត្ថបទពាក់ព័ន្ធ៖អូឡាំពិក៖ប្រទេសអាស៊ាន៦បញ្ជូនអត្តពលិកលើស១០រូប តែ៥ប្រទេសបញ្ជូនទៅក្រោម៣រូប
ការប្រកួតបាល់ទះក្នុងសាលទាំងវិញ្ញាសាបុរសនិងនារី នេះធ្វើឡើងនៅទីលាន Ariake Arena ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០២១៕