សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសនឹងរៀបចំការប្រកួតជម្រុះជើងឯកថ្នាក់ជាតិមួយ ដើម្បីស្វែងរកកីឡាករដែលមានគុណផលខ្ពស់ តំណាងឲ្យកម្ពុជា លើវិញ្ញាសា eFootball (Console PS4) ទៅចូលរួមការប្រកួតថ្នាក់តំបន់ តាមរយៈ Online ឆ្ពោះទៅដណ្តើមកៅអីចូលរួមការប្រកួតកម្រិតពិភពលោក IESF World Championship លើកទី១៥ ឆ្នាំ២០២៣ នៅទីក្រុង IASI ប្រទេស Romania។
- សម្រាប់កាលបរិច្ឆេទចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់។
- តំណរភ្ជាប់សម្រាប់ការចុះឈ្មោះ៖ http://iasi.tymediaadv.com/
- ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី២៥ និង ២៦ ខែមិនា ឆ្នាំ២០២៣
- ទីតាំងប្រកួតនៅ TMT Entertainment cafe
- ផ្លូវលេខ 138, បុរីកីឡា ,សង្កាត់វាល់វង, ខណ្ឌ 7មករា ភ្នំពេញ https://goo.gl/maps/Tofvf7vsoV16vx279
សូមបញ្ជាក់ថា ក្រៅបពីវិញ្ញាសាដែលសហព័ន្ធកីឡាអេឡិចត្រូនិកនឹងចូលរួមប្រកួត 15th IESF World Championship ឆ្នាំ២០២៣ រួមមាន៖
១. PUBG Mobile ក្រុមកីឡាករដែលមានពិន្ទុខ្ពស់ជាងគេពីការប្រកួត PMPL នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
២. Mobile Legend: Bang Bang ក្រុមលេខ ១ វិញ្ញាសាផ្នែកបុរស ពីការប្រកួតជើងឯកថ្នាក់ជាតិRoad to 32nd SEA GAMES នឹងត្រូវក្លាយជាក្រុមតំណាងកម្ពុជា
៣. efootball (Console) កីឡាករលេខ១ ពីការប្រកួតជម្រុះ នឹងត្រូវក្លាយជាកីឡាករតំណាងកម្ពុជា
ក្រុមតំណាងកម្ពុជានឹងត្រូវចូលរួមប្រកួតជម្រុះថ្នាក់តំបន់ដើម្បីដណ្តើមកៅអី ទៅប្រកួត 15th IESF World Championship ឆ្នាំ២០២៣។
ការប្រកួត 14th IESF World Championship 2022 កន្លងទៅកម្ពុជាបានបញ្ជូលក្រុមកីឡាE-Sport ក្នុងវិញ្ញាសារ MLBB ក្រុម Impunity KH ធ្វើបានក្នុងចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) ក្រុមឥណ្ឌូនេស៊ី ជើងឯក (មេដាយមាស) និងលេខ២ ក្រុមហ្វីលីពីន (មេដាយប្រាក់)។ ខណ:ការប្រកួត 15th IESF World Championship 2023 នឹងត្រូវធ្វើឡើងនៅប្រទេស រ៉ូម៉ានី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី ថ្ងៃទ២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៣៕