កាលពីសៀលថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៣ ក្លិបបាល់ទាត់បឹងកេត បានប្រកាសថាកីឡាករ ណាយ ឆេងប៉ាវ បានវះកាត់​ព្យាបាលរបួសទ្រនាប់​ឆ្អឹង​ជើងខាងឆ្វេង ប្រកបដោយភាពជោគជ័យ។

ដូច្នេះកីឡាករ ណាយ ឆេងប៉ាវ នឹងត្រូវ​សម្រាក​​ព្យាបាល​របួសរយ:ពេល៣ខែ ​ដើម្បីអាចវិលត្រលប់មក​​ជួយ​ក្រុម​ឡើងវិញ ក្នុងពានរង្វាន់នានានៅឆ្នាំ ២០២៣ ដូចជា៖ លីគកំពូលកម្ពុជា និង​ Hun Sen Cup ថ្នាក់ជាតិ។

គួរដឹងថាកីឡាករ ណាយ ឆេងប៉ាវ បានរងរបួសបែកទ្រនាប់ឆ្អឹង​ជើង​ឆ្វេង​ ចាប់តាំង​ពីរូបគេ​បាន​ផ្ទេរទៅលេងឱ្យ​ក្លិប​​សូលទីឡូអង្គរ កាលពីរដូវកាល ២០២២ មកម្ល៉េះ ប៉ុន្តែពុំ​ទាន់​បាន​ព្យាបាល​នោះឡើយ។

លុះអំឡុង​ពេលវិលត្រលប់​មកកាន់ក្រុមបាល់ទាត់បឹងកេត ដើមឆ្នាំ ២០២៣ ដើម្បីត្រៀម​រដូវកាលថ្មីនេះ ពោលគឺតាមការ​ពិនិត្យ​របស់ក្រុមគ្រូពេទ្យ​ប្រចាំក្លិប បាន​រាយការណ៍​ថារបួសរបស់គេ ចាំបាច់ត្រូវទទួលការវះកាត់ ទើប​អាច​បន្តអាជីពរបស់ខ្លួនបាន​តទៅមុខទៀត។

ការប្រកួតពានរង្វាន់ Cambodian League Cup ឆ្នាំ២០២៣ សប្ដាហ៍ទី៦ នឹងវិលត្រលប់មកវិញនៅថ្ងៃទី១ ខែមេសា ចុងសប្ដាហ៍នេះ ក្រោយសម្រាករយៈពេល២សប្ដាហ៍ FIFA DAY។

នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ មាន៣គូ រួមមាន៖
-នគរបាលជាតិ ទទួលក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន សាលាបណ្ឌិតត្យសភាកម្ពុជា
-អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុមមិនទាន់ស្គាល់ចាញ់ ភ្នំពេញក្រោន វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន AIA Stadium, KMH Park
-សូលទីឡូអង្គរ ត្រូវទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប។

នៅថ្ងៃអាទិត្យ ទី២ ខែមេសា រួមមាន៖
-ព្រៃវែង អេហ្វស៊ី ត្រូវបើកទ្វារផ្ទះទទួល ក្រុមបឹងកេត វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តព្រៃវែង
-អគ្គិសនីកម្ពុជា ទទួល គិរីវង់សុខសែនជ័យ វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានអគ្គិសនីកម្ពុជា
-កោះកុង អេហ្វស៊ី ត្រូវទទួលក្រុមខ្លាំង វិសាខា វេលាម៉ោង៣:៤៥ នាទី នាកីឡដ្ឋានខេត្តកោះកុង៕

Share.