សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នៅថ្ងៃនេះបានចេញសេចក្ដីប្រកាសជូនសាធារណៈជន និង អ្នកស្នេហាកីឡាអេឡិចត្រូនិក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡា Esports នឹងប្រព្រឹត្តទៅនៅទីតាំង Nagaworld 2 និង Olympia Mall។
សម្រាប់វិញ្ញាសាប្រកួតកីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ CAMSCO បានសហការជាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សម្រេចកំណត់វិញ្ញាសាចំនួន៩ មានដូចជា៖
ប្រភេទវិញ្ញាសាទាំង៩នោះមាន៖
១) AK2 (PC) វិញ្ញាសាក្រុម ប្រកួតនៅ Nagaworld 2
២) AK2 (PC) វិញ្ញាសារឯកតក្តជន ប្រកួតនៅ Nagaworld 2
៣) PUBG Mobile វិញ្ញាសាក្រុម ប្រកួតនៅ Olympia Mall
៤) PUBG Mobile វិញ្ញាសាឯកតក្តជន ប្រកួតនៅ Olympia Mall
៥) Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមបុរស ប្រកួតនៅ Nagaworld 2
៦) Mobile Legends Bang Bang (Mobile) វិញ្ញាសាក្រុមនារី ប្រកួតនៅ Nagaworld 2
៧) League of legends: Wild Ritt (Mobile) វិញ្ញាសាបុរស ប្រកួតនៅ Olympia Mall
៨) League of legends: Wild Ritt (Mobile) វិញ្ញាសានារី ប្រកួតនៅ Olympia Mall
៩) Cross Fire (PC) វិញ្ញាសាក្រុម ប្រកួតនៅ Nagaworld 2
សម្រាប់ប្រភេទវិញ្ញសាកីឡាអេឡិចត្រូនិក នឹងធ្វើការចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើនៅកម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕