សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​បញ្ចេញ​បញ្ជីឈ្មោះ ​សមាសភាពកីឡាករជម្រើសជាតិ Esports ផ្លូវការ សម្រាប់ វិញ្ញាសារ MLBB ទាំងផ្នែកនារី និងបុរស ចំនួន ៧ នាក់​សម្រាប់​ចូល​រួម​ការ​ប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខនេះ។

សមាសភាពកីឡាករជម្រើសជាតិ Esports វិញ្ញាសារ MLBB ផ្នែកបុរស មានដូចខាងក្រោម៖

សមាសភាពកីឡាករជម្រើសជាតិ Esports វិញ្ញាសារ MLBB ផ្នែកនារី មានដូចខាងក្រោម៖

គួររំលឹកថា ការប្រកួតកីឡាអេឡិចត្រូនិក នៅក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ​ប្រភេទ​កីឡា Esports នឹងប្រព្រឹត្តទៅចាប់​ពី​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំង Nagaworld 2 និង Olympia Mall។

សម្រាប់វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ CAMSCO បាន​សហការ​ជា​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា សម្រេចកំណត់វិញ្ញាសាចំនួន៩ ​​មាន​ដូច​ជា៖

ប្រភេទ​វិញ្ញាសា​​ទាំង​៩​នោះ​មាន៖

១) AK2 (PC) វិញ្ញាសា​ក្រុម ប្រកួតនៅ Nagaworld 2
២) AK2 (PC) វិញ្ញាសារ​ឯកតក្តជន ប្រកួតនៅ Nagaworld 2
៣) PUBG Mobile វិញ្ញាសា​ក្រុម ប្រកួតនៅ Olympia Mall
៤) PUBG Mobile វិញ្ញាសា​ឯកតក្តជន ប្រកួតនៅ Olympia Mall
៥) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​បុរស ប្រកួតនៅ Nagaworld 2
៦) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​នារី ប្រកួតនៅ Nagaworld 2
៧) League of legends: Wild Ritt (Mobile) វិញ្ញាសា​បុរស ប្រកួតនៅ Olympia Mall
៨) League of legends: Wild Ritt (Mobile) វិញ្ញាសា​នារី ប្រកួតនៅ Olympia Mall
៩) Cross Fire (PC) វិញ្ញាសា​ក្រុម ប្រកួតនៅ Nagaworld 2

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើ​នៅ​កម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ (32nd SEA Games) នឹងចាប់ផ្ដើម​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១២ (12th ASEAN Para Games) នឹងធ្វើឡើងពីថ្ងៃ ទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕

Share.