ការប្រកួតវិញ្ញាសា PUBG MOBILE ក្នុងព្រឹត្តការណ៍ SEA GAMES លើកទី ៣២នេះ មាន​ការ​ចូល​រួមពី ១០ប្រទេស ដែលក្នុងនោះមានប្រទេស កម្ពុជាដែលជាម្ចាស់ផ្ទះ, ថៃ, វៀតណាម, ឡាវ,
ម៉ាឡេស៊ី, ប្រ៊ុយណេ, ទីម័រ, មីយ៉ាន់ម៉ា, ហ្វីលីពីន, និង ឥណ្ឌូនេស៊ី។

ខណ:ការប្រកួតវិញ្ញា PUBG MOBILE ក្នុងព្រឹត្តការណ៍ SEA GAMES នឹងត្រូវធ្វើឡើងនៅ​ទីតាំង OLYMPIA MALL ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ សម្រាប់ការប្រកួតជាក្រុម និង ប្រកួត Individule នឹងធ្វើឡើងក្នុង ថ្ងៃទី ១៥ ខែឧសភានេះ។

សម្រាប់វិញ្ញាសាប្រកួត​កីឡាអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ CAMSCO បាន​សហការ​ជា​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា សម្រេចកំណត់វិញ្ញាសាចំនួន៩ ​​មាន​ដូច​ជា៖

១) AK2 (PC) វិញ្ញាសា​ក្រុម ប្រកួតនៅ Nagaworld 2
២) AK2 (PC) វិញ្ញាសារ​ឯកតក្តជន ប្រកួតនៅ Nagaworld 2
៣) PUBG Mobile វិញ្ញាសា​ក្រុម ប្រកួតនៅ Olympia Mall
៤) PUBG Mobile វិញ្ញាសា​ឯកតក្តជន ប្រកួតនៅ Olympia Mall
៥) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​បុរស ប្រកួតនៅ Nagaworld 2
៦) Mobile Legends Bang Bang (Mobile) វិញ្ញាសា​ក្រុម​នារី ប្រកួតនៅ Nagaworld 2
៧) League of legends: Wild Ritt (Mobile) វិញ្ញាសា​បុរស ប្រកួតនៅ Olympia Mall
៨) League of legends: Wild Ritt (Mobile) វិញ្ញាសា​នារី ប្រកួតនៅ Olympia Mall
៩) Cross Fire (PC) វិញ្ញាសា​ក្រុម ប្រកួតនៅ Nagaworld 2៕

Share.