កម្ពុជា បង្ហាញបញ្ជីឈ្មោះក្រុមកីឡាករ PARA ESPORTS តំណាងឱ្យប្រទេសកម្ពុជាវិញ្ញាសា MOBILE LEGENDS: BANG BANG (Demonstration Sport) ចំនួន ៦រូប រួមទាំងគ្រូបង្វឹក Kaka 42 និង អ្នកគ្រប់គ្រង់ Lee Xin ដើម្បីចូលរួមប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់ម្ខាង៧នាក់(ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និងកីឡាអេឡិចត្រូនិច (Demonstration Sport)។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា មានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយឡែក កីឡាករ-កីឡាការិនីមានពិការភាពកម្ពុជាចំនួន ២៣៦នាក់ បានចុះឈ្មោះរួចរាល់ និងត្រូវបានទទួលស្គាល់ពីគណៈកម្មការអន្តរជាតិ នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ដែលមានកីឡាចំនួន១៤ប្រភេទគឺ១៣ប្រភេទប្រកួតដណ្តើមមេដាយជាផ្លូវការ និង១ប្រភេទទៀតជាការប្រកួតសម្តែង៕