ក្រុមកម្ពុជា Burn X Flash បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) ប្រកួតព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់ឈ្នះ ៣ទល់និង០ លើក្រុម RSG Slate SG សិង្ហបុរី នៅមុននេះ វគ្គ Knockout Stage ។
ខណ:ក្រុម Fire Flux Impunity របស់តួគី នឹងត្រូវប៉ះជាមួយក្រុម Blacklist International របស់ហ្វីលីពីន ថ្ងៃនេះ វេលាម៉ោង ០៦:០០នាទីល្ងាច ដើម្បីដណ្ដើមកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រេ័ត្រ ជួបក្រុមកម្ពុជា។ ដោយឡែកក្រុម Echo របស់ហ្វីលីពីន ត្រូវប៉ះក្រុម TDK របស់ ម៉ាឡេស៊ី និងក្រុម ONIC របស់ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុម EVOS Legends របស់ឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals)។
ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីជុំវិញពិភព លោក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និងមានការចូលរួមពីបណ្តាប្រទេសផ្សេងទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕