ក្រុមកម្ពុជា Burn X Flash នឹងត្រូវប៉ះក្រុមខ្លាំងមកពីហ្វីលីពីន គឺ Blacklist International ខណ:ក្រុម Echo របស់ហ្វីលីពីន ប៉ះក្រុម ONIC របស់ឥណ្ឌូនេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) ប្រកួតព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្រាប់កាលវិភាគការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) រវាងក្រុមទាំង ៤នៅថ្ងៃនេះមានដូចខាងក្រោម៖
- ក្រុម Burn X Flash កម្ពុជា ប៉ះ ក្រុម Blacklist International ហ្វីលីពីន វេលាម៉ោង ១១:០០នាទីព្រឹក
- ក្រុម Echo ហ្វីលីពីន ប៉ះ ក្រុម ONIC ឥណ្ឌូនេស៊ី វេលាម៉ោង ១១:០០នាទីព្រឹក វេលាម៉ោង ១៥:០០នាទីរសៀល
ខណ:ក្រុមដែលចាញ់ នឹងត្រូវជួបគ្នានៅថ្ងៃទី១៦ មិថុនា នេះដើម្បីដណ្ដើមយកលេខ៣។ ខណ:ក្រុមដែលឈ្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ (Grand Finals) ប្រកួតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទីតទៅ ដើម្បីស្វែងរកម្ចាស់ជើឯកព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023។
ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីជុំវិញពិភព លោក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និងមានការចូលរួមពីបណ្តាប្រទេសផ្សេងទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕
បញ្ជាក់៖ ការប្រកួតនេះក៏មានការផ្សាយផ្ទាល់នៅលើកផេករសប់ សហព័ន្ធកីឡាអេឡិចកម្ពុជា និងផេក MPL Cambodia ដែរ។