ការប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បានរកឃើញក្រុមដែលត្រូវដណ្ដើមជើងឯកហើយនៅថ្ងៃនេះ គឺក្រុម Blacklist International របស់ហ្វីលីពីន នឹងត្រូវប៉ះគ្នាជាមួយ ក្រុម ONIC របស់ឥណ្ឌូនេស៊ី។
កាលប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ១៨:០០នាទីល្ងាចតទៅ ការប្រកួតនេះក៏មានការផ្សាយផ្ទាល់នៅលើកផេករសប់ សហព័ន្ធកីឡាអេឡិចកម្ពុជា និងផេក MPL Cambodia ដែរ។
ដោយឡែកសម្រាប់ក្រុមកម្ពុជា Burn X Flash បានត្រឹមចំណាច់ថ្នាក់លេខ ៤ ក្រោមក្រុម Blacklist វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) ក្នុងលទ្ធផល ៣-១ និងបន្តចាញ់ក្រុម Echo របស់ហ្វីលីពីន ក្នុងលទកធផល ៣-២ ទទួលបានចំណាត់លេខ៤។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីជុំវិញពិភព លោក៕