ក្រុម ONIC របស់ឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់ពីយកឈ្នះលើកក្រុម Blacklist International របស់ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤ទល់និង២ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ក្រុមកម្ពុជា Burn X Flash បានបាញ់ក្រុម Blacklist វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Finals) ក្នុងលទ្ធផល ៣-១ និងចាញ់ក្រុម Echo របស់ហ្វីលីពីន ក្នុងលទ្ធផល ៣-២ នៅវគ្គដណ្ដើមយកលេខ៣ បានត្រឹមចំណាច់ថ្នាក់លេខ ៤។
ចំណាត់ថ្នាក់ជ័យលាភីក្នុងព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 មានដូចខាងក្រោម៖
- ក្រុមជើងឯក៖ ក្រុម ONIC Esports (ឥណ្ឌូនេស៊ី)
- ក្រុមលេខ២៖ ក្រុម Blacklist International (ហ្វីលីពីន)
- ក្រុមលេខ៣៖ ក្រុម Echo (ហ្វីលីពីន)
- ក្រុមលេខ៣៖ ក្រុម Burn X Flash (កម្ពុជា)
- ក្រុមលេខ៤-៨៖ ក្រុម RSG Slate SG (សិង្ហបុរី), ក្រុម Fire Flux Impunity (តួគី), ក្រុម TODAK (ម៉ាឡេស៊ី), ក្រុម EVOS Legends (ឥណ្ឌូនេស៊ី)
- ក្រុមលេខ៩-១២៖ ក្រុម Team EVO (ឡាវ), ក្រុម Fenix Esports (មីយ៉ាន់ម៉ា), ក្រុម Outplay ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង) និង ក្រុម Occuopy ( អាមេរិកខាងជើង)
រំលឹកថា ព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 មាន ១២ក្រុមដែលបានចូលរួមប្រកួត បែងចែកជា ៤ពូលមានដូចខាងក្រោម៖
- ពូល A មាន៖ ក្រុម Echo (ហ្វីលីពីន), ក្រុម IFMP (តួគី), ក្រុម EVO (ឡាវ)
- ពូល B មាន៖ ក្រុម FNX (មីយ៉ាន់ម៉ា), ក្រុម RSG (សិង្ហបុរី), ក្រុម EVOS (ឥណ្ឌូនេស៊ី)
- ពូល C មាន៖ ក្រុម ONIC (ឥណ្ឌូនេស៊ី), ក្រុម OP ( អាមេរិកខាងជើង), ក្រុម BXF (កម្ពុជា)
- ពូល D មាន៖ ក្រុម TDK (ម៉ាឡេស៊ី), ក្រុម BLCK (ហ្វីលីពីន), ក្រុម OPY ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង)
គួរបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ដែលជាការប្រកួតប្រភេទកីឡាអេឡិចត្រូនិកលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពមកពីជុំវិញពិភពលោក៕