ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកប្រចាំឆ្នាំដែលមានប្រាក់រង្វាន់សរុប ៣០ម៉ឺនដុល្លារ MLBB Southeast Asia Cup 2023 (MSC 2023) បានបញ្ចប់កាលពីរាត្រីថ្ងៃទី១៨ មិថុនា ដោយក្រុម ONIC របស់ឥណ្ឌូនេស៊ី បានក្លាយជាម្ចាស់ជើងឯក។
ជ័យជម្នះនេះកើតឡើង បន្ទាប់ពីយកឈ្នះលើកក្រុម Blacklist International របស់ហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៤ទល់និង២ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ខណ:កីឡាករ Nicky Fernando (Kiboy) សមាជិតក្រុម ONIC Esports របស់ឥណ្ឌូនេស៊ី ដែលជាក្រុមគ្រងជើងឯកទទួលពាន់ MVP Awards អមជាមួយទឹកប្រាក់ ៣ពាន់ដុល្លារ។
នេះជាប្រាក់រង្វាន់ដែលក្រុមទទួលបានតាមចំណាត់ថ្នាក់ជ័យលាភីក្នុងព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ទាំង ១២ក្រុម មានដូចខាងក្រោម៖
- ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ១៤ម៉ឺនដុល្លារ ក្រុម ONIC Esports (ឥណ្ឌូនេស៊ី)
- ក្រុមលេខ២ ទទួលបានប្រាក់រង្វាន់ ៦ម៉ឺនដុល្លារ ក្រុម Blacklist International (ហ្វីលីពីន)
- ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារ ក្រុម Echo (ហ្វីលីពីន)
- ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ ក្រុម Burn X Flash (កម្ពុជា)
- ក្រុមលេខ៤-៨ ទទួលបានប្រាក់រង្វាន់ ៩ពាន់ដុល្លារ៖ ក្រុម RSG Slate SG (សិង្ហបុរី), ក្រុម Fire Flux Impunity (តួគី), ក្រុម TODAK (ម៉ាឡេស៊ី), ក្រុម EVOS Legends (ឥណ្ឌូនេស៊ី)
- ក្រុមលេខ៩-១២ ទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ៖ ក្រុម Team EVO (ឡាវ), ក្រុម Fenix Esports (មីយ៉ាន់ម៉ា), ក្រុម Outplay ( មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង) និង ក្រុម Occuopy ( អាមេរិកខាងជើង)
គួរបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលព្រឹត្តិការណ៍ MLBB Southeast Asia Cup 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ដែលជាការប្រកួតប្រភេទកីឡាអេឡិចត្រូនិកលក្ខណៈអាជីព (Pro Team) មានចំនួន ១២ក្រុមចូលរួម ដែលមកពីជុំវិញពិភពលោក៕