ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) Team Max ត្រូវបានអញ្ជើញឥ្យចូលរួមក្នុងការប្រកួតពានរង្វាន់ Phytigal Games វិញ្ញាសា Mobile Legends: Bang Bang នៅក្នុងប្រទេសរុស្ស៊ី ដែលមានការចូលរួមពីក្រុមកីឡា E-Sport ចំនួន ៨ក្រុមមកពីបណ្ដាលប្រទេសផ្សេងៗគ្នា។
ក្រុមដែលនឹងត្រូវចូលរូមក្នុងការប្រកួត Phytigal Games មានដូចជា៖ Deus Vult (រុស្ស៊ី), Team Max (កម្ពុជា), Team Lilgun (ម៉ុងហ្គោលី), Team HAQ (ម៉ាឡេស៊ី), Fire Flux Impunity (តួកគី), Flacon Esports (មីយ៉ាន់ម៉ា), AXE Team និង Okami E-sports ( UAE )។
គួរបញ្ជាក់ថា ការប្រកួតនឹងត្រូវចាប់ផ្ដើនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី។ ខណ:ប្រាក់រង្វាន់សរុបមានចំនួនជាង ៣ម៉ឺនដុល្លារ ក្រុមដែលក្លាយជាជើងឯកពីការប្រកួតនេះ នឹងទទួលទឹកប្រាក់ជាង ១ម៉ឺន ៣ពាន់ដុល្លារ ថែមទាំងទទួលបានកៅអីសម្រាប់ព្រឹត្តិការណ៍សំខាន់ៗខាងមុខ ក្នុងឆ្នាំ២០២៤ខាងមុខ៕