ព្រឹត្តិការណ៍ប្រកួតលីគកីឡាអេឡិចត្រូនិកអាជីពលើវិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសកម្ពុជាដែលមានឈ្មោះថា 2023 MPL-KH Autumn Split នឹងចាប់ផ្ដើមដំណើរការ ប្រកួតចាប់ពីថ្ងៃ១២ សីហា ឆ្នាំ២០២៣ ដោយមានក្រុមខ្លាំងចំនួន៨ធ្វើការប្រកួតគ្នាដើម្បីដណ្តើមពាន MPL KH Season 5 នឹងដើម្បីធ្វើការកក់កៅអីទៅកាន់ការប្រកួត M5 ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤ ខាងមុខ។
៨ ក្រុមចូលរួមប្រកួតប្រជែង រួមមាន៖
១. BURN X FLASH
២. CFU GAMING
៣. D-ROAR Legends
៤. IMPUNITY KH
៥. SEE YOU SOON
៦. TEAM MAX
៧. TEAM SV
៨. PRO ESPORTS
តាមកាលបរិច្ឆេទ និងទីតាំងការប្រកួតវគ្គជម្រុះ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅ អាសយដ្ឋាន ផ្ទះលេខ១១២៦ ផ្លូវ១៨០០ សង្កាត់ច្រាំងចំរោះ២ ខណ្ឌឬស្សីកែវ។ ការប្រកួតវគ្គ Play off និងផ្ដាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារទំនើប AEON MALL SEN SOK”។
តារាងការប្រកួតប្រចាំ Regular Season មានដូចខាងក្រោម៖
រំលឹកថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយកំពូលកីឡាករអាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា ដែលត្រូវបានដាក់ដំណើរការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយបែងចែកជា ២រដូវកាលគឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)៕