ភ្នំពេញក្រោន ឈ្នះបឹងកេត, ព្រះខ័នរាជស្វាយរៀង ឈ្នះ Tiffy Army ខណ:អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះអង្គរថាយហ្គឺរ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 សប្ដាហ៍ទី១ នាល្ងាចថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២៣ ។
លទ្ធផលបញ្ចប់ការប្រកួត ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២៣ សប្ដាហ៍ទី១៖
- កងយោធពលខេមរភូមិន្ទ ០-២ ព្រះខ័នរាជស្វាយរៀង នៅស្តាតចាស់
- ភ្នំពេញក្រោន ២-១ បឹងកេត នៅកីឡដ្ឋាន Smart RSN
- ISI ដង្កោសែនជ័យ ១-០ អង្គរថាយហ្គឺរ នៅ AIA Stadium, KHM Park
សម្រាប់គូប្រកួតនៅថ្ងៃបើករដូវកាលថ្មីថ្ងៃទី៥ សីហា ក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង បានចាញ់ក្រុមភ្ញៀវណាហ្គាវើល ៤-៥។ ចំណែកក្រុមម្ចាស់ផ្ទះវិសាខា បានយកឈ្នះលើក្រុមគីរីវង់សុខសែនជ័យ ២-០ ទាំងក្រុមខ្លួនសល់គ្នាត្រឹម១០នាក់។
តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី១៖
ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2023-24 មាន១០ក្រុមជាសមាជិកដោយត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ប៉ះគ្នា១ជុំ សរុបពិន្ទុក្រុមមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជើងឯក។ ការប្រកួតធ្វើឡើងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤៕