ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី១ហើយ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅខណៈជំនួបរវាងម្ចាស់ផ្ទះភ្នំពេញក្រោន ទល់និងបឹងកេត មានអ្នកគាំទ្រច្រើនជាងគេចំនួន ៥,០៧៨នាក់ ក្នុងចំណោមអ្នកគាំទ្រសរុបចំនួន ១០,៦១២នាក់ គិតត្រឹមសប្តាហ៍ទី១។
ខាងក្រោមនេះជាចំនួនអ្នកគាំទ្រទាំង៥កីឡដ្ឋានផ្សេងគ្នា៖
– ព្រៃវែង ទល់និង ណាហ្គាវើលដ៍ មានចំនួន ១០២៦នាក់
– វិសាខា ទល់និង គិរីវង់សុខសែនជ័យ មានចំនួន ១,៩៥៣នាក់
- កងយោធពលខេមរភូមិន្ទ ទល់និង ព្រះខ័នរាជស្វាយរៀង មានចំនួន ៩៣១នាក់
– ភ្នំពេញក្រោន ទល់និង បឹងកេត មានចំនួន ៥,០៧៨ នាក់
– អាយ អេស អាយ ដង្កោសែនជ័យ ទល់និង អង្គរថាយហ្គឺរ មានចំនួន ១,៦២៤នាក់

លទ្ធផលការប្រកួតសប្តាហ៍ទី១


តារាងចំណាតថ្នាក់សប្តាហ៍ទី១

សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕




